រឿង មាយាស្ត្រី

QR:  រឿង មាយាស្ត្រី

ពីព្រេងនាយ មានបុរសម្នាក់ មានប្រពន្ធនៅជាមួយគ្នា តែពុំមានកូន ដល់យូរទៅប្រពន្ធនោះមានសាហាយនាំមកដេកជាមួយក្នុងផ្ទះ តែសព្វថ្ងៃ។ ថ្ងៃមួយប្ដីទៅជីកដំឡូវក្នុងព្រៃដល់ថ្ងៃក្ដៅចូលអាស្រ័យនៅខ្ទមអ្នកតាមួយ។ ប្រពន្ធរៀបអីវ៉ាន់ទៅបន់អ្នកតានោះ អោយទៅធ្វើប្ដីអោយស្លាប់ នឹងយកសាហាយធ្វើប្ដី រៀបស្រេចហើយក៏យកអីវ៉ាន់នោះ ដើរចូលទៅក្នុងខ្ទមអ្នកតា។ ប្ដីឃើញប្រពន្ធដើរចូលទៅក្នុងខ្ទមអ្នកតាក៏នឹកឆ្ងល់ថា «ប្រពន្ធអញវាមករកអ្វីក្នុងខ្ទមអ្នកតានេះ» គិតហើយក៏ចូលទៅពួនក្រោយខ្នងរូបអ្នកតា លបស្ដាប់ប្រពន្ធ ។ ឯប្រពន្ធក៏ចូលទៅអុចទៀនធូប ហើយនិយាយបន់អ្នកតាថា « ខ្ញុំមិនចង់យកប្ដីខ្ញុំទេ ខ្ញុំយកប្ដីទៀត សូមអ្នកតាកាច់ប្ដីខ្ញុំអោយស្លាប់ទៅ ខ្ញុំនឹងថ្វាយជ្រូក១ ។ ប្ដីលឺដូច្នោះ ក៏ឆ្លើយឡើងពីក្រោយអ្នកតាថា « អើបើនាងមានសាហាយ ហើយចង់អោយអញកាច់ប្ដីនាង អោយស្លាប់នោះងាយទេ វិលទៅផ្ទះវិញ ត្រូវរកមាន់ក្រាប ទាំងមេទាំងពងមួយសំបុកស្ងោរអោយប្ដីនាងស៊ីទៅវាស្លាប់ហើយ» មេនោះលឺដូច្នោះស្មានថា អ្នកតាបង្គប់ ក៏ប្រញាប់វិលទៅផ្ទះ រកទិញបានមេមាន់ក្រាបមួយសំបុកស្ងោរទុកអោយប្ដីស៊ី ដើម្បីអោយស្លាប់ ហើយនឹងយកសហាយ ។ លុះដល់ព្រលប់ប្ដីមកពីជីកដំឡូងដល់ហើយសួរថា «គេហ៍អើយ !បានអីស៊ីបាយ?»។ មេនោះឆ្លើយថា «ខ្ញុំបានមាន់ក្រាបមួយសំបុកស្ងោរទុកអោយអ្នក» ប្ដីថា «រៀបបាយមកស៊ី » ។ ប្រពន្ធក៏លើកបាយទាំងមាន់ក្រាបមកអោយប្ដីស៊ី ប្ដីស៊ីអស់មាន់ហើយធ្វើជាឈឺដេកថ្ងូរហ៊ឹៗ ។ មេនោះអរណាស់ គិតស្មានថាប្ដីឈឺមែន ត្រូវនឹងពាក្យអ្នកតាបង្គាប់ហើយដ្បិតលឺថ្ងូរ ឯប្ដីក៏ធ្វើជាដេកទៅ មេនោះគិតស្មានថាប្ដីស្លាប់ ក៏បើកទ្វារនាំយកសាហាយចូលទៅដេកជាមួយ។ […]

រឿង៖ ពៀរឆ្លង ណា៎កូន

QR:  រឿង៖ ពៀរឆ្លង ណា៎កូន

សុធាបានធ្វើ បុណ្យសពម្តាយ រួចហើយ ក៏ពិគ្រោះនឹងភរិយា ដើម្បីទទួលយក ឪពុកចាស់ មកនៅជាមួយ ព្រោះគាត់នៅឯស្រុក តែម្នាក់ឯង គ្មាននរណា ជួយថែរក្សា។ ណារីក៏យល់ព្រម ទាំងទើសទាល់ក្នុងចិត្ត ត្បិតឪពុកក្មេក ជាអ្នកជនបទ មិនដែលរស់នៅទីក្រុង។ ក្រោយពេលបាន មករស់នៅ ជាមួយគ្រួសារ របស់កូន តាព្រីងបានប្រឹងរៀបចំ ឥរិយាបថ តម្រូវចិត្ត កូនប្រសារណាស់ ខ្លាចចិត្តម្ចាស់ផ្ទះ ដែលជាអ្នកទីក្រុង ក៏ចេះតែងើបធ្វើការជូតនេះ ជូតនោះក្នុងផ្ទះ មិនហ៊ាន នៅស្ងៀមបន្តិចឡើយ។ រាល់ពេលទំនេរ គាត់អង្គុយបង្រៀន ចៅប្រុសរបស់គាត់ ឈ្មោះសុជាតិ អាយុ៧ឆ្នាំ អោយរៀន ខាត់ត្រឡោកលេង ដើម្បី ធ្វើទ្រ កូទបទភ្លេងខ្មែរ។ ណារីមកពីធ្វើការវិញ ឃើញកូនរៀន ខាត់ត្រឡោក ក៏កើតខឹងសម្បារ រួចក៏ស្រែកគំហកទៅ ឪពុកក្មេក អោយឈប់នាំចៅធ្វើដូច្នោះ។ តាព្រីងក៏នៅស្ងៀម ដេញចៅ អោយទៅរត់លេងវិញទៅ។ នៅរសៀលថ្ងៃដដែល តាព្រីងចូលរួម ពិសារបាយជាមួយ ក្រុមគ្រួសាររបស់សុធា។ តែដោយអារម្មណ៍មិនល្អ […]

រឿងនិទាន៖ រឿងគំនូររូបប្រពន្ធ

QR:  រឿងនិទាន៖ រឿងគំនូររូបប្រពន្ធ

កាលមួយនោះ មានបុរសម្នាក់ឈ្មោះកំបិ វាក្រហើយបញ្ញាខ្សោយផង។ វារស់នៅក្នុងខ្ទមមួយតែម្នាក់ឯង គ្មានអ្នកណាចង់រៀបការជាមួយវាទេ ព្រោះវាមានស្មារតីតិច។ ល្ងាចមួយមានស្រីក្មេងម្នាក់ បានចូលមកដល់មាត់ទ្វារផ្ទះវា ហើយសួរថា តើនាងអាចគេងមួយយប់ក្នុងខ្ទមនេះបានរឺទេ។ តាំងពីដើមមក កំបិ មិនដែលប្រទះឃើញស្រីណាល្អយ៉ាងនេះសោះ វារីករាយនឹងអោយនាងចូលក្នុងផ្ទះវាណាស់។ យប់នោះក្រោយពីអាស្រ័យអាហារយប់ហើយ ស្រីក្មេងសួរថា «លោកហាក់ដូចជារស់នៅម្នាក់ឯង ខ្ញុំក៏មានតែម្នាក់ឯងដែរ តើលោកចង់បានខ្ញុំជាភរិយារឺទេ?»។ អាពាហ៍ពិពាហ៍ធ្វើអោយ កំបិ សប្បាយរីរាយណាស់ ប៉ុន្ដែក៏ធ្វើអោយវាពិបាកចិត្ដណាស់ដែរ ដើម្បីបង្ហើយការងារ។ វាជាប់ចិត្ដនឹងប្រពន្ធក្មេងណាស់ ទាល់តែមិនអោយនាងបាត់មុខពីវា សូម្បីមួយស្របក់ក៏ដោយ។ នៅពេលដែលវាធ្វើស្បែកជើងចំបើជារឿយៗ ស្បែកជើងនោះមានបន្ដោយរហូតប្រាំរឺប្រាំមួយចំអាមដោយមិនដឹងខ្លួនផង ព្រោះបុរសជាប្ដីអាត់តែសំលឹងមើលប្រពន្ធ មិនមើលការងារសោះ។ នៅពេលធ្វើអាវភ្លៀងចំបើងក៏ដូចនេះដែរ ជួនកាលអាវនេះមានប្រវែងរហូតដល់ដប់រឺម្ភៃចំអាម ព្រោះបុរសនេះសំលឹងមើលតែអ្វីៗដែលប្រពន្ធវាកំពុងធ្វើមិនបាន ប្រុងប្រយ័ត្នមើលការងាររបស់វាទេ។ គ្មាននរណាអាចពាក់អាវភ្លៀងវាបានឡើយ។ រួចមកវាក៏ទៅធ្វើការឯចំការ មួយស្របក់ម្ដងៗវារត់មកផ្ទះវិញ ស្រែកហៅ «ប្រពន្ធសំលាញ់អើយ! អូននៅទីនេះរឺ? ហេតុនេះ វាគ្មានបានបំពេញការងារច្រើនទេ ក្នុងមួយថ្ងៃៗ។ ប្រពន្ធពោលថា «គាត់នឹង មិនចង់ធ្វើការទេ!» ដូចនេះនាងទៅទីក្រុងអោយសិល្បករម្នាក់គូររូបនាង។ នាងយករូបមកផ្ទះវិញ ហើយប្រាប់ កំបិថា «បង! នេះនែរូបខ្ញុំ។ សូមយករូបនេះទៅព្យួរនឹងដើមមននៅជិតបងទៅ បងអាចឃើញរូបនេះនៅពេលកំពុងធ្វើការក្នុងចំការ […]