រឿង៖ ពៀរឆ្លង ណា៎កូន

QR:  រឿង៖ ពៀរឆ្លង ណា៎កូន

សុធាបានធ្វើ បុណ្យសពម្តាយ រួចហើយ ក៏ពិគ្រោះនឹងភរិយា ដើម្បីទទួលយក ឪពុកចាស់ មកនៅជាមួយ ព្រោះគាត់នៅឯស្រុក តែម្នាក់ឯង គ្មាននរណា ជួយថែរក្សា។ ណារីក៏យល់ព្រម ទាំងទើសទាល់ក្នុងចិត្ត ត្បិតឪពុកក្មេក ជាអ្នកជនបទ មិនដែលរស់នៅទីក្រុង។ ក្រោយពេលបាន មករស់នៅ ជាមួយគ្រួសារ របស់កូន តាព្រីងបានប្រឹងរៀបចំ ឥរិយាបថ តម្រូវចិត្ត កូនប្រសារណាស់ ខ្លាចចិត្តម្ចាស់ផ្ទះ ដែលជាអ្នកទីក្រុង ក៏ចេះតែងើបធ្វើការជូតនេះ ជូតនោះក្នុងផ្ទះ មិនហ៊ាន នៅស្ងៀមបន្តិចឡើយ។ រាល់ពេលទំនេរ គាត់អង្គុយបង្រៀន ចៅប្រុសរបស់គាត់ ឈ្មោះសុជាតិ អាយុ៧ឆ្នាំ អោយរៀន ខាត់ត្រឡោកលេង ដើម្បី ធ្វើទ្រ កូទបទភ្លេងខ្មែរ។ ណារីមកពីធ្វើការវិញ ឃើញកូនរៀន ខាត់ត្រឡោក ក៏កើតខឹងសម្បារ រួចក៏ស្រែកគំហកទៅ ឪពុកក្មេក អោយឈប់នាំចៅធ្វើដូច្នោះ។ តាព្រីងក៏នៅស្ងៀម ដេញចៅ អោយទៅរត់លេងវិញទៅ។ នៅរសៀលថ្ងៃដដែល តាព្រីងចូលរួម ពិសារបាយជាមួយ ក្រុមគ្រួសាររបស់សុធា។ តែដោយអារម្មណ៍មិនល្អ […]

ម៉ែនឹងអោយភ្នែកម៉ែទៅកូន

QR:  ម៉ែនឹងអោយភ្នែកម៉ែទៅកូន

ម្តាយ៖ កូន តើនឹងមានអ្វីកើតឡើង បើម្តាយមើលមិនឃើញ?
កូន៖ ខ្ញុំនឹងយកម៉ែ ទៅពិនិត្យនៅមន្ទីរពេទ្យដ៏ល្បីក្នុងស្រុកយើង។

ម្តាយ៖ តែ ចុះបើម៉ែនៅតែមិនជាសះស្បើយ?
កូន៖ ខ្ញុំនឹងយកម៉ែ ទៅពិនិត្យនៅមន្ទីរពេទ្យផ្សេងៗដែលល្បីលើលោកនេះ។

ម្តាយ៖ ហើយចុះ បើនៅតែមិនអាចមើលម៉ែអោយជាបាន?[..]