រឿងក្រពើរមិលគុណ

QR:  រឿងក្រពើរមិលគុណ

មានបុរសឳពុកនិងកូនបរទេះចេញទៅជួញជួបនិងក្រពើមួយដែលភ្លើង ព្រៃ រោលរលាកជើងទាំង ៤ និងដើររកចំណីឆីពុំបានអត់អាហារស្គមរីងរៃ ។ បុរសឳពុក និង កូនបានឃើញក្រពើនោះរលាកជើងទាំង ៤ ស្គមទាំងខ្លួននិងវាពុំបានដូច្នោះហើយ បុរសនោះអាសូរក្រពើ បានកាប់ឈើមកចងអមក្រពើនោះរឹងជាប់ លើកដាក់លើរទេះបរទៅ លុះដល់បឹងមួយធំជាទីសុខសប្បាយ បុរសនោះដាក់ក្រពើចុះ ក្នុងទឹកក្រពើនោះ បានផឹកទឹក អកភក់ឆ្អែតហើយ គិតនឹងខាំបុរសនោះវិញ បុរសនោះថា “ព្រះស្ដែងកុំខាំអញៗ មានគុណលើព្រះស្ដែង” ក្រពើនោះថា “មានគុននឹងអញឯណា បើចងអញស្ទើរស្លាប់ដូច្នោះ អញឆីព្រះស្ដែងឲ្យទាល់តែបាន” ។ ឯបុរសថា “ព្រះស្ដែងកុំអាលខាំអញ មកយើងនឹងនាំគ្នាទៅរកអ្នកប្រាជ្ញ លោកកាត់សេចក្ដីនេះឲ្យយើង” ទើបបុរស និងក្រពើ នាំគ្នាទៅក្រាបបង្គំទូលពញរះមហាក្សត្រ ដោយនូវដំណើរទីទៃៗ ។ ក្រពើក្រាបបង្គំថា “ខ្ញុំ ព្រះបាទអម្ចាស់នៅទីមួយស្ងៀមៗ ស្រាប់តែចៅនេះមកចងអបខ្លួនខ្ញុំព្រះបាទអម្ចាស់ជាប់ លើកដាក់លើរទេះបរទៅ ខ្ញុំព្រះបាទអម្ចាស់បម្រះពុំរួច ព្រោះតែធ្វើទុក្ខខ្ញុំព្រះបាទអម្ចាស់ បានជាខ្ញុំព្រះបាទអម្ចាស់ ខាំបុរសនេះឆី” ។ បុរសក្រាបបង្គំថា “ក្រពើ នេះភ្លើងព្រៃរោលរលាកជើងទាំង ៤ វាពុំរួចបានខ្ញុំព្រះបាទអម្ចាស់អាសូរ ទើបយកឈើចងអបហើយ លើកដាក់លើរទេះបរទៅដល់បឹងទើបស្រាយលែងហើយ ក្រពើនេះចុះទៅក្នុងទឹកបានផឹកទឹកអកភក់មានកម្លាំងហើយ […]