រឿងនិទាន៖ រឿងគ្រូ និង សិស្ស

QR:  រឿងនិទាន៖ រឿងគ្រូ និង សិស្ស

មានភិក្ខុមួយអង្គគង់នៅវត្ត មានកូនសិស្សតែម្នាក់ឈ្មោះអាផ្លូញ ។ អាផ្លូញខិលណាស់ គ្រូល្ងង់ណាស់ ឆោតច្រើន គ្មានឧបាសកណារាប់អានយកចង្ហាន់ស្លាបារី ទៅប្រគេនឬនិមន្ដឆាន់ផ្ទះដល់ម្ដងឡើយ លោកនោះក្រលំបាកពន់ពេកតែលោកមានដំរីមួយ ។

ថ្ងៃមួយលោក នោះពិចារណាថា “សព្វថ្ងៃនេះគ្មានឧបាសក ឧបាសិកាគេប្រគេនវត្ថុអ្វីឆាន់សោះ ហើយដូច្នេះគួរអញទិញវត្ថុផ្សេងៗយកមកទុកឆាន់កុំឲ្យលំបាក” ។ គិតដូច្នោះហើយក៏ប្រាប់កូនសិស្សថា “អាផ្លូញឯងចាប់ដំរីមក ហើយឯងទៅផ្សារនឹងអញរកទិញវត្ថុផ្សេងៗយកមកទុកឆាន់” ។ កូនសិស្សទៅចាប់ដំរីបានមក គ្រូនិងសិស្សក៏ឡើងជិះដំរីទៅផ្សារ ។ លុះទៅដល់គ្រូប្រាប់សិស្សថា “ឯងទិញវត្ថុអ្វីដែលទុកបានយូរមិនខូច” ។ អាផ្លូញជាសិស្សក៏ទិញអំបិលមួយច្រកការុងស្រេច ។ គ្រូឃើញសួរថា “ហេតុដូចម្ដេចក៏ឯងទិញតែអំបិស មិនទិញត្រីឆ្អើរ ត្រីងៀតផង ?” ។ កូនសិស្សទូថា “អមបិលទុកបានយូរ មិនចេះខូច បានជាខ្ញុំព្រះករុណាទិញ” ។ គ្រូឆោតល្ងង់ណាស់ក៏ស្ងៀម ។