កំប្លែង៖ សេះដាច់យកលាតាម

QR:  កំប្លែង៖ សេះដាច់យកលាតាម

មានបុរសពីនាក់ជាពួកម៉ាកជិតដិត កាលនៅរៀនមហាវិទ្យាល័យជាមួយគ្នា មួយឈ្មោះសុធន់ មួយឈ្មោះ សុធី ។ សុធន់កាលពេលដែលនៅរៀន គេមានសង្សាស្រីម្នាក់.., ក្រោយមកសុធន់និងសុធី បានជួបគ្នានៅកន្លែងផឹកស៊ីមួយ ។ សុធី៖ សុធន់ គ្នាឮដំណឹងថា មិត្តស្រីរបស់ឯងរត់ចោលឯងមែនទេ? សុធន់៖ មែន ! មកពីមិត្តប្រុសថ្មីនាងនោះ គេគឺជាកូនអ្នកមាន, មានប្រាក់ មានរថយន្ត។ សុធី៖ បើអញ្ចឹងមែន គ្នានឹងអោយប្រាក់ទៅឯងមួយចំនួន ដើម្បីទាក់យកនាងនោះមកវិញ អោយដូចសុភាសិតបានពោលថា “សេះដាច់យកសេះតាម”។ សុធន់៖ យី ! អម្បាញ់មិញឯងនិយាយអញ្ចឹងបានសេចក្តីថា សត្វលារបស់ឯងនោះលឿនជាងលុយសេះរបស់គ្នា ឬយ៉ាងម៉េច ? សុធន់៖ ទេ ! គ្នាពុំយកសត្វលាទៅតាមទេ តែលាគ្នានេះគឺសុំលារហូតហើយ ពីព្រោះអីគ្នាទើបតែនឹងទទួលដំណឹងថា មិត្តប្រុសក្រោយរបស់នាងនោះ គឺកំពុងតែដេកឈឺសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសាររោគអេដស៏ ។ សុធី៖ អូ !!

កំប្លែង៖ ចាញ់បាល់

QR:  កំប្លែង៖ ចាញ់បាល់

មួយខែមុននេះ ជារដូវប្រកួតបាល់ទាត់ ។ ព្រឹកថ្ងៃមួយមានមនុស្សបីនាក់នៅក្នុងបន្ទប់មួយ ។ ពីរនាក់អានកាសែត ម្នាក់មិនមានការសែតអានគឺអង្គុយរងចាំ ។ អ្នកមានការសែតអានម្នាក់ឆ្លើយឆ្លងជាមួយអ្នករងចាំ ។ អ្នករង់ចាំ៖ បងអានអោយឮៗ អោយខ្ញុំស្តាប់ផង ! អ្នកអាន៖ អានមិនបានឮទេ អស់កំលាំង! អ្នករង់ចាំ៖ ម៉េចបានជាអស់កំលាំង ? យប់មិញ……… អ្នកអាន៖ អត់ចាញ់កូនទេ! តែចាញ់បាល់! អ្នករង់ចាំ៖ អុញ….!!