រឿងខ្លា ស្វា និងទន្សាយ

QR:  រឿងខ្លា ស្វា និងទន្សាយ

មានសត្វខ្លាមួយ វាដាច់សង្វែង ដើររកចាប់អ្វីមិនបានសោះ ខំដើរស្វែងណាស់ៗទៅប្រទះនឹងសត្វអកមួយ កំពុងតែយំឮសូរអកអូៗ ទំលើដើមព្រឹក្សាមួយនៅមាត់ត្រពាំង ខ្លាក្រឡេកមើលទៅឃើញគិតក្នុងចិត្តថា៖ ធ្វើម្ដេចនឹងចាប់អានេះបានហ្ន ! បើវានៅខ្ពស់ម្ល៉េះ ? បើអញឡើងទៅ មុខជាវាឃើញ ហើយហើរទៅកាលណានឹងចាប់វាបាន ?។ ខ្លាអង្គុយចាំមើលកិច្ចកលសត្វអក នោះ ។ ឯសត្វអកនោះកាលណាទំហើយ ភ្នែកវាតែងរំពៃមើលទៅបង្ហែត្រី ក្រែងមានត្រីបន្លៀកខ្លួនឡើងនឹងចាប់ ។ យូរបន្តិចមានត្រីមួយផុសឡើងពីក្នុងទឹក , អកស្ទុះទៅចាប់បានត្រីនោះ យកមកធ្វើជាចំណីវាទៅ ។ ខ្លាឃើញអកធ្វើដូច្នោះ ក៏គិតក្នុងចិត្តថា៖ “យើ ! អាអកនេះវាអង្គុយតែស្ងៀមសោះ ស្រាប់តែមានត្រីហែលក្នុងត្រពាំងនោះ វាស្ទុះទៅចាប់បានមួយរំពេចយកមកក្រអែះ មិននឿយហត់ប៉ុន្មានសោះ មិនព្រួយដូចជាខ្លួនអញ ខំ​ដើរ​ស្វែង​រក​ស្ទើរ​ស្លាប់​មិន​ងាយ​បាន , អានេះអង្គុយធ្វើច្រងុកៗ ចាប់បានភ្លាមៗ ហើយវាមិនលំបាកលបលំបាកឱន ក្រាបទៀតផង, បើ​ដូច្នេះ​អញ​គិត​ធ្វើ​ដូច​សត្វ​អក​នេះ​វិញស្រួលជាង ” ។ ខ្លាគិតដូច្នោះហើយក៏ដើរទៅទៀត ដើម្បីស្វែងរកបឹង ឬត្រពាំងជាទីស្ងាត់ ហើយដែលមានត្រីច្រើននោះ ។ វាដើរទៅដល់បឹងមួយជាទីស្ងាត់, នៅមាត់បឹងនោះ មានដើមឈើធំៗដុះច្រូងច្រាង ដ៏មានម្លប់ត្រឈៃល្មមវាពឹងពួនខ្លួនវាបាន ។ ពេលនោះមានបុរសម្នាក់នៅចងសន្ទូចក្នុងបឹងនោះ មុនខ្លាទៅដល់ ។ ដោយចង់មើលឲ្យឃើញសន្ទូចខ្លួន […]

រឿងនិទាន៖ កម្លោះពីរនាក់ចង់បានប្រពន្ធគេ

QR:  រឿងនិទាន៖ កម្លោះពីរនាក់ចង់បានប្រពន្ធគេ

មានរឿងមួយថា មានបុរសម្នាក់ មានប្រពន្ធល្អ ទើបតែរៀបការថ្មីៗ បណ្ដើរគ្នាទៅសួរញាតិ មានកម្លោះពីរនាក់ បានឃើញ ក៏ស្រឡាញ់ចង់បាន វាគិតថា “យើងធ្វើដូចម្ដេចនឹងបានអេះ ? ។ ចៅម្នាក់ ឆ្លើយថាងាយទេ ឯងគិតទៅរកខ្ចីរទេះគោមកបរ ប៉ុន្តែឯងមិនស្គាល់អញ បើអញសួរឯងៗ កុំប្រាប់ថារទេះ ចូរឯងប្រាប់ថាចន្ទោល ថានឹមទៅវិញ ។

រឿងនិទាន៖ ដឹងសងដឹងអំបែងសងអំបែង

QR:  រឿងនិទាន៖ ដឹងសងដឹងអំបែងសងអំបែង

មាន​បុរស​ប្តី​ប្រពន្ធ​មាន​កូន​ប្រុស​ម្នាក់​។ បុរស​ជា​ប្តី​នោះ​ ទៅ​ខ្ចី​ដឹង​អំពី​សេដ្ឋី​ម្នាក់​យក​ទៅ​កាប់​អុស​ លុះ​​លើក​ឡើង​នឹ​ង​សំពង​កាប់​ស្រាប់ ​តែ​ដឹង​រង្គោះ​ខ្ចាត​ទៅ​ត្រូវ​ប្រើស​មួយ​ កប់​បាត់​ក្នុង​ខ្លួន​ប្រើស​ ហើយប្រើស​នោះ​ក៏​រត់​​​ចូល​ព្រៃ​​ទៅ​ បុរស​តាមរក​ពុំំឃើញ​គាត់​ក៏​វិល​មក​ផ្ទះ​វិញ​ប្រាប់​ប្រពន្ធ​កូន​ ហើយ​ទៅ​ប្រាប់​សេដ្ឋី​ដោយ​អំ​ពី​ដំ​ណើ​ដេល​​ដឹង​បាត់​នោះ​។

រឿងនិទាន៖ រឿង​បុរសម្ចាស់ផ្ទះ និងបុរសសុំសំចត

QR:  រឿងនិទាន៖ រឿង​បុរសម្ចាស់ផ្ទះ និងបុរសសុំសំចត

មាននិទានមួយតំណាលថា៖ មានបុរសម្នាក់ទើបនឹងសង់ផ្ទះហើយថ្មីៗ គាប់ជួនមានបុរសម្នាក់ទៀតមកសុំសំណាក់នឹង ផ្ទះនោះ។ ឯចៅម្ចាស់ផ្ទះក៏ព្រមឲ្យសំចត ហើយនៅរួមជាមួយគ្នាក្នុងផ្ទះនោះទៅ។ ចៅសុំសំចតលុះនៅបានយូរបន្តិច ក៏រាប់អស់គ្រឿងផ្ទះគឺរនូត រនាប រណប បង្កង់ ដែរណេង ផ្ទោង ផ្លានមានតំណឥតតំណ នូវស្លឹកប្រក់ ធ្នូសព្វគ្រប់ តំណត់សំគាល់ទុកជាចំណាំ។ លុះនៅអំឡុងបាន១ខែទៅ ចៅម្ចាស់ផ្ទះក៏និយាយថា “ចៅមកនៅសំចតនឹងអញនេះយូរអង្វែងហើយ ចូរចៅទៅស្រុកចៅវិញចុះ អញនឹងយកឳពុកម្តាយ យកបងប្អូនអញមកនៅ”។ ចៅសុំសំចតឆ្លើយថា៖ “ផ្ទះនេះជាផ្ទះរបស់អញ ម្តេចក៏ចៅថា ជាផ្ទះរបស់ចៅទៅវិញ”។ ចៅទាំងពីរនាក់ឈ្លោះទាស់ទែងដណ្តើមផ្ទះគ្នា ក៏នាំគ្នាទៅប្តឹងចៅក្រមឲ្យជំនុំជម្រះ។ ចៅម្ចាស់ផ្ទះប្តឹងថា៖ “ផ្ទះនេះជាផ្ទះរបស់ខ្ញុំប្របាទទើបសង់ថ្មី ចៅនេះចូលមកសុំសំចតអស់អំឡុង១ខែ ពុំព្រមចេញ សូម្បីខ្ញុំប្របាទប្រាប់ឲ្យចេញ ថែមទាំងចៅនេះប្រកាន់យកផ្ទះរបស់ខ្ញុំប្របាទថាជាផ្ទះរបស់ខ្លួន ផងទៀត”។ ចៅសុំសំចតប្តឹងថា៖ “ផ្ទះនេះខ្ញុំប្របាទទើបសង់ថ្មី ចៅនេះមកសុំសំចតអស់អំឡុង១ខែ ហើយដណ្តើមយកផ្ទះនេះអំពីខ្ញុំប្របាទសូមទានមេត្តាប្រោស បើចៅនេះប្រកាន់ថាជាផ្ទះរបស់ខ្លួន តើចៅនេះដឹងទេអស់ទាំងគ្រឿងផ្ទះនោះ គឺរនូត រនាប់ បង្កង់ ខ្នួចស្លឹកប្រក់ផ្ទះមានប៉ុន្មាន?”។ ម្ចាស់ផ្ទះឆ្លើយថា៖ “ខ្ញុំប្របាទពុំបានរាប់ទេ តែផ្ទះនេះពិតជាផ្ទះរបស់ខ្ញុំប្របាទប្រាកដមែន”។ ចៅក្រមក៏ដណ្តឹងសួរទៅចៅសុំសំចតថា៖ “បើចៅប្រកាន់ថាជាផ្ទះរបស់ចៅ តើចៅដឹងទេថា គ្រឿងផ្ទះនេះមានប៉ុន្មាន?”។ ចៅសុំសំចតហេតុតែបានកត់សំគាល់ចំណាំទុកពីមុនមកស្រេចក៏ឆ្លើយ ត្រូវទាំងអស់។ […]