រឿង កុលាបប៉ៃលិន

QR:  រឿង កុលាបប៉ៃលិន

រឿង កុលាបប៉ៃលិន ជាស្នាដៃនិពន្ធរបស់ លោក ញ៉ុក ថែម ក្នុងឆ្នាំ ព.ស 2504 ត្រូវនឹង គ.ស 1960។ [tab: សង្ខេបរឿង] គ្រាកាលព្រះសុរិយទេវបុត្ត ទ្រង់គង់លើវិមានកែវផលិត ដែលជារថព្រះទីន័ងទឹមដោយ សេះអាជានេយ្យមួយពាន់ ទ្រង់បរប្រទក្សិណភ្នំព្រះសិនេរុរាជ តាំងអំពីទិសបូព៌ាយាត្រាសំដៅទៅ ទិសបស្ចិម តាមចក្ររាសីនៃសុរិយចក្កវាឡ លុះដល់កំណត់បត់ព្រះរាជរថចូលបាំងជ្រុងមហាបព្វតា រស្មីព្រះសុរិយា ក៏ជ្រាលជ្រេចូលកាន់សន្ធ្យារាត្រី  នាវេលានោះជាខាងខ្នើត ១៥ កើត ខែ កត្តិក ឆ្នាំ ច ចត្វាស័ក ព.ស. ២៤៧០  ព្រះចន្ទ្រទេវបុត្រយាងឡើងគង់លើវិមានប្រាក់ ជារាជរថព្រះទីន័ង  បរចេញមកពីទិសបូព៌ា ឆ្លុះពន្លឺពណ៌ប្រាក់ទៅ សព្វផែនពសុធា ព្រះ  ចន្ទ្រាហាក់ដូចជាមៀងមើលមកយ៉ាងស្រស់ញញឹម ឆ្ពោះចំទៅលើដំបូលគេហស្ថានមួយ នៅខាងលិចផ្សារស្វាយប៉ោ ដែលជាផ្សារវិលក្នុងទីរួមខេត្តបាត់ដំបង ។ ឯគេហស្ថាននោះ ជាផ្ទះចាស់ប្រក់ក្បឿងដំបូលពីរជាន់  ជញ្ជាំងក្ដារ  ក្រាលក្ដារ  សសរមូល  នៅហោជាងមានរូបចម្លាក់ឈើធ្វើជារូបរាហូលេបខែ  នៅខាងក្រោមរូបនេះគេឆ្លាក់ជាអក្សរមូលតួធំៗថា ‹ សិរិពង្ស […]