រឿងនិទាន៖ រឿងក្មេងកំព្រា

QR:  រឿងនិទាន៖ រឿងក្មេងកំព្រា

កាលពីព្រេងនាយ មានបុរសង្នកស្រែម្នាក់ ប្រកបរបរចិញ្ចឹមជីវិតតែនឹងដាក់ជុយយកត្រី មកលក់ដូរប៉ុណ្ណោះ ។ បុរសនោះ មានកូនប្រុសពីរនាក់ កូនបង អាយុ ១៣ ឆ្នាំ កូនប្អូនអាយុ ១១ ឆ្នាំ ។ ប្រពន្ធស្លាប់ទៅ គាត់នៅពោះម៉ាយជាមួយ នឹងកូនទាំងពីរ ហើយរកស៊ីចិញ្ចឹមកូនតែនឹងដាក់ជុចដដែល ។ វេលាដែលបុរសនោះ ទៅព្រៃ រកវល្លិ៍ផ្តៅធ្វើជុច តែងយកកូនបងទៅជាមួយ, ឯកូនប្អូនទុកឲ្យនៅចាំផ្ទះ ។ ថ្ងៃមួយ កូនប្អូនមានសេចក្តីសង្ស័យនឹងឪពុកទៅព្រៃបោចវល្លិ៍ផ្តៅធ្វើជុច ពេកណាស់ ព្រោះចង់ដឹងថា តើឪពុកធ្វើជុចយ៉ាងណា ខ្លួនមិនដែលឃើញសោះ ក៏និយាយប្រាប់ឪពុកថា «ឪ! ខ្ញុំមិនហ៊ាននៅផ្ទះតែម្នាក់ឯងទេ ខ្ញុំខ្លាចណាស់! សូមយកខ្ញុំទៅព្រៃជាមួយផង» ។ ឪពុកក៏ព្រមយកកូនប្អូនទៅជាមួយ ។ លុះទៅដល់ព្រៃឪ ពុកក៏ខំប្រឹងរកបោចវល្លិ៍ផ្តៅបានហើយ យកមកពុំច្រៀកជាចម្រៀតតូចៗ ល្មមនឹងធ្វើជាសរសៃជុយ គាត់ក៏រែងធ្វើជាជុចទៅ ។ កូនបងដែលធ្លាប់តែតាមឪពុកទៅព្រៃធ្វើជុចសព្វៗថ្ងៃ មិនដឹងជាឪពុកធ្វើជុចយ៉ាងណាឡើយ ព្រោះមិនយកចិត្តទុកដាក់នឹងការងារនោះសោះគ្រាន់តែបានឃើញជុច ជាប់ត្រីប៉ុណ្ណោះ ។ ឯកូនប្អូនដែលទើបតែនឹងបានតាមទៅក្នុងថ្ងៃនោះ ក៏ខំពិនិត្យ មើលឪពុកធ្វើជុច ចាប់តាំងពីកាន់កាំបិតយកទៅកាប់វល្លិ៍ផ្តៅ […]