រឿង ស៊ឹម អ្នកបរឡាន

QR:  រឿង ស៊ឹម អ្នកបរឡាន
VN:F [1.9.22_1171]
Rating: 7.1/10 (21 votes cast)

រឿង ស៊ឹម អ្នកបរឡាន និពន្ធដោយ លោក អឹម ថុក ក្នុងព.ស 2486 ត្រូវនឹង គ.ស 1956។

សូមអានរឿងទាំងមូល ខាងក្រោមនេះ៖

[tab:សង្ខេបរឿង]

១-ទុក្ខវេទនារបស់រាស្រ្ត
មេឃុំផាន់ ធ្វើបាបរាស្រ្ត រឿងទារពន្ធបំរើបារាំង, ធ្វើបាបលឹមនិងរាស្រ្តរឿងកេណ្ឌកំលាំងបំរើជប៉ុន, ធ្វើបាបនាងហេង រឿងផ្គាប់គុណលោកចៅហ្វាយ ។
ក្នុងឆ្នាំ១៩៣៥ នៅឃុំគោកចំបក់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ពូផាន់ត្រូវបានតែងតាំងជាមេឃុំថ្មីជំនួសមេឃុំកឹម ដែលត្រូវហូតងារ។ តែការផ្លាស់ប្តូរនេះពុំបានធ្វើឲ្យប្រជារាស្រ្តចាប់អារម្មណ៍ឡើយ ព្រោះគេយល់ថា «អាគកដូចអាចែ»។ ក្រោយពីទទួលដំណែងភ្លាម មេឃុំផាន់ខំដើរឆ្កឹះកកាយគំរាមកំហែង បង្ខិតបង្ខំទារពន្ធពីរាស្រ្ត។ ពេលថ្ងៃអាទិត្យ មេឃុំផាន់ តែងនាំលោកថៅហ្វាយដើរស៊ីផឹករកស្រីញី ជាពិសេសជាមួយនាងខ្វែន ភូមិដើមក្រសាំង។ ធ្វើការបាន៥ឆ្នាំ មេឃុំផាន់បានទទួលមេដាយពីរ ដោយសារតែខំទារពន្ធនិងផ្គាប់គុណលោកចៅហ្វាយ។
ពេលជប៉ុនចូលស្រុកឆ្នាំ១៩៤០ ពូផាន់ បានដាក់ខ្លួនបំរើជប៉ុន ប្រើល្បិចគាបសង្កត់រាស្រ្តក្នុងឃុំកេណ្ឌ
យកទៅធ្វើគូលីកំណែនឲ្យសឹកជប៉ុន នៅការដ្ឋានវាលយន្តហោះពោធិ៍ចិនតុង។ លឹមកូនប្រុសពៅរបស់តាង៉ែត យាយម៉ុក នៅភូមិដើមអំពិល ដែលទើបនឹងសឹក ហើយដែលជិតរៀបការជាមួយនាង ហេង ក៏ត្រូវមេឃុំផាន់ មិនអនុគ្រោះកេណ្ឌគ្នាយកទៅធ្វើគូលីកំណែននៅពោធិ៍ចិនតុងដែរ។
ពេលលឹមនៅពោធិ៍ចិនតុង មេឃុំផាន់ បានប្រើឧបាយកលអន្ទងយកនាងហេងទៅផ្គាប់គុណ លោកចៅហ្វាយ។ នាងហេងមិនព្រម ។ មេឃុំផាន់ គំរាមថានឹងយកប៉ូលិសមកចាប់។ ពូស្វាយ មីងពត ត្រូវបង្ខំចិត្តរំដោះកូនស្រីឲ្យទៅនៅជាមួយដន្លង។ មិនអាចធានាសុវត្ថិភាពបានទៀត តាង៉ែត យាយម៉ុក ក៏សម្រេចចិត្ត នាំនាងហេងគេចខ្លួនទៅលក់អង្ករឯភ្នំពេញ ទំរាំលឹមត្រឡប់មកវិញនឹងរៀបការ។ ទៅដល់ភ្នំពេញទាំងបីនាក់ក៏ត្រូវស្លាប់ដោយគ្រាប់បែកយន្តហោះអាមេរិកកាំងទំលាក់ កំទេចមូលដ្ឋានទ័ពជប៉ុនក្នុងឆ្នាំ១៩៤៥។
២-ការតស៊ូរំដោះប្រទេស
តស៊ូវាយបារាំង ៖ លឹម និង ដូង ១៩៤៦ , ម៉ឹង ១៩៥១ បានឯករាជ្យ១៩៥៤ ។

តស៊ូវាយអាមេរិកកាំង ៖ លឹមនិង គូ រស់ ១៩៥៥ …។
ត្រឡប់ពីកំណែនវិញ លឹម កើតទុក្ខយ៉ាងខ្លាំង ព្រោះឪពុកម្តាយ គូដណ្តឹងស្លាប់អស់។ គោរទេះវិនាសខ្ទេចដោយសារគ្រាប់បែក។ ឯដីស្រែផ្ទះសំបែងត្រូវអុងប៉ាងថាវ រឹបអូសកាត់បំណុលយកអស់។ លឹមសល់តែសំបកខ្លួន។ លឹមបានទៅថ្វាយបង្គំលោកគ្រូម៉ក ដើម្បីចាកចេញពីស្រុកភូមិ។ ពេលនេះលោកគ្រូម៉ក បានប្រគល់សំបុត្ររបស់យឹមមួយច្បាប់ ដែលនិយាយពីស្ថានភាពនយោបាយក្នុងប្រទេស ហើយផ្តាំឲ្យលឹមទៅជួបគាត់នៅភ្នំពេញ។ ពេលលឹមទៅជួប យឹមបានប្រគល់ភារកិច្ចឲ្យជូននូដូង ទៅស្វាយដូនកែវ ដើម្បីបង្កទ័ពខ្មែរឥស្សរៈវាយបារាំងនៅឆ្នាំ១៩៤៦។

ប្រាំឆ្នាំក្រោយមក គឺនៅឆ្នាំ ១៩៥១ ម៉ឹងប្អូននូដូង ក្រោយពីរៀនចប់វិទ្យាល័យបានចេញទៅធ្វើការនៅខេត្តព្រៃវែង។ ម៉ឹង ស្នាក់នៅផ្ទះអ្នកគ្រូពេជ្រណារី បានចាប់ចិត្តស្រឡាញ់អ្នកគ្រូគូរស់ ប្អូនជីដូនមួយអ្នកគ្រូពេជ្រណារី។ គេទាំងពីរស្រឡាញ់គ្នាដោយស្មោះ។

ថ្ងៃមួយ ម៉ឹងបានដំណឹងថា នូ ដូង ជាបងបានត្រឡប់ពីប្រទេសសៀម ហើយកំពុងធ្វើមេខ្មែរឥស្សរៈដឹកនាំចលនាវាយបារាំងនៅតំបន់កញ្ជ្រៀច ខេត្តព្រៃវែង។ ម៉ឹង ដោយបារាំងកំពុងរកចាប់ខ្លួនផង ក៏សម្រេចចិត្តសរសេរសំបុត្រមួយច្បាប់ ដាក់ក្រោមពូកទុកឲ្យអ្នកគ្រូ គូ រស់ រួចក៏រត់ចេញទៅតស៊ូជាមួយបង។
ក្រោយសន្និសីទហ្សឺណែវ ឆ្នាំ១៩៥៤ ស្រុកបានឯករាជ្យពីបារាំង លឹមក៏បានត្រឡប់មកភូមិកំណើតវិញ ដើម្បីឃោសនាប្រឆាំងនឹងអាមេរិកកាំង។ ឯម៉ឹងមិនត្រឡប់មកវិញស្រុកភូមិវិញទេ។ គេសរសេរសំបុត្រមួយច្បាប់ហៅអ្នកគ្រូគូរស់ ឲ្យទៅរៀបចំទ្រនំជាមួយគេនៅស្រុកលើ ដើម្បីត្រៀមវាយចក្រពត្តិអាមេរិកកាំងទៀត។

ឯកសារយោង៖

  • វិភាគអក្សរសិល្ប៍ខ្មែរ របស់សាស្រ្តាចារ្យ ញឹម ម៉ែន
  • អក្សរសិល្ប៍ខ្មែរសតវត្សទី២០ បណ្ឌិត ឃីង ហុកឌី

 

[tab:រឿងទាំងមូល]

[tab:វិភាគរឿង]

[tab:END]

VN:F [1.9.22_1171]
Rating: 7.1/10 (21 votes cast)
VN:F [1.9.22_1171]
Rating: +5 (from 7 votes)
រឿង ស៊ឹម អ្នកបរឡាន, 7.1 out of 10 based on 21 ratings

Leave a Reply