Category Archives: Legend

រឿង មាយាស្ត្រី

QR:  រឿង មាយាស្ត្រី

ពីព្រេងនាយ មានបុរសម្នាក់ មានប្រពន្ធនៅជាមួយគ្នា តែពុំមានកូន ដល់យូរទៅប្រពន្ធនោះមានសាហាយនាំមកដេកជាមួយក្នុងផ្ទះ តែសព្វថ្ងៃ។ ថ្ងៃមួយប្ដីទៅជីកដំឡូវក្នុងព្រៃដល់ថ្ងៃក្ដៅចូលអាស្រ័យនៅខ្ទមអ្នកតាមួយ។ ប្រពន្ធរៀបអីវ៉ាន់ទៅបន់អ្នកតានោះ អោយទៅធ្វើប្ដីអោយស្លាប់ នឹងយកសាហាយធ្វើប្ដី រៀបស្រេចហើយក៏យកអីវ៉ាន់នោះ ដើរចូលទៅក្នុងខ្ទមអ្នកតា។ ប្ដីឃើញប្រពន្ធដើរចូលទៅក្នុងខ្ទមអ្នកតាក៏នឹកឆ្ងល់ថា «ប្រពន្ធអញវាមករកអ្វីក្នុងខ្ទមអ្នកតានេះ» គិតហើយក៏ចូលទៅពួនក្រោយខ្នងរូបអ្នកតា លបស្ដាប់ប្រពន្ធ ។ ឯប្រពន្ធក៏ចូលទៅអុចទៀនធូប ហើយនិយាយបន់អ្នកតាថា « ខ្ញុំមិនចង់យកប្ដីខ្ញុំទេ ខ្ញុំយកប្ដីទៀត សូមអ្នកតាកាច់ប្ដីខ្ញុំអោយស្លាប់ទៅ ខ្ញុំនឹងថ្វាយជ្រូក១ ។ ប្ដីលឺដូច្នោះ ក៏ឆ្លើយឡើងពីក្រោយអ្នកតាថា « អើបើនាងមានសាហាយ ហើយចង់អោយអញកាច់ប្ដីនាង អោយស្លាប់នោះងាយទេ វិលទៅផ្ទះវិញ ត្រូវរកមាន់ក្រាប ទាំងមេទាំងពងមួយសំបុកស្ងោរអោយប្ដីនាងស៊ីទៅវាស្លាប់ហើយ» មេនោះលឺដូច្នោះស្មានថា អ្នកតាបង្គប់ ក៏ប្រញាប់វិលទៅផ្ទះ រកទិញបានមេមាន់ក្រាបមួយសំបុកស្ងោរទុកអោយប្ដីស៊ី ដើម្បីអោយស្លាប់ ហើយនឹងយកសហាយ ។ លុះដល់ព្រលប់ប្ដីមកពីជីកដំឡូងដល់ហើយសួរថា «គេហ៍អើយ !បានអីស៊ីបាយ?»។ មេនោះឆ្លើយថា «ខ្ញុំបានមាន់ក្រាបមួយសំបុកស្ងោរទុកអោយអ្នក» ប្ដីថា «រៀបបាយមកស៊ី » ។ ប្រពន្ធក៏លើកបាយទាំងមាន់ក្រាបមកអោយប្ដីស៊ី ប្ដីស៊ីអស់មាន់ហើយធ្វើជាឈឺដេកថ្ងូរហ៊ឹៗ ។ មេនោះអរណាស់ គិតស្មានថាប្ដីឈឺមែន ត្រូវនឹងពាក្យអ្នកតាបង្គាប់ហើយដ្បិតលឺថ្ងូរ ឯប្ដីក៏ធ្វើជាដេកទៅ មេនោះគិតស្មានថាប្ដីស្លាប់ ក៏បើកទ្វារនាំយកសាហាយចូលទៅដេកជាមួយ។ […]

រឿងខ្លា ស្វា និងទន្សាយ

QR:  រឿងខ្លា ស្វា និងទន្សាយ

មានសត្វខ្លាមួយ វាដាច់សង្វែង ដើររកចាប់អ្វីមិនបានសោះ ខំដើរស្វែងណាស់ៗទៅប្រទះនឹងសត្វអកមួយ កំពុងតែយំឮសូរអកអូៗ ទំលើដើមព្រឹក្សាមួយនៅមាត់ត្រពាំង ខ្លាក្រឡេកមើលទៅឃើញគិតក្នុងចិត្តថា៖ ធ្វើម្ដេចនឹងចាប់អានេះបានហ្ន ! បើវានៅខ្ពស់ម្ល៉េះ ? បើអញឡើងទៅ មុខជាវាឃើញ ហើយហើរទៅកាលណានឹងចាប់វាបាន ?។ ខ្លាអង្គុយចាំមើលកិច្ចកលសត្វអក នោះ ។ ឯសត្វអកនោះកាលណាទំហើយ ភ្នែកវាតែងរំពៃមើលទៅបង្ហែត្រី ក្រែងមានត្រីបន្លៀកខ្លួនឡើងនឹងចាប់ ។ យូរបន្តិចមានត្រីមួយផុសឡើងពីក្នុងទឹក , អកស្ទុះទៅចាប់បានត្រីនោះ យកមកធ្វើជាចំណីវាទៅ ។ ខ្លាឃើញអកធ្វើដូច្នោះ ក៏គិតក្នុងចិត្តថា៖ “យើ ! អាអកនេះវាអង្គុយតែស្ងៀមសោះ ស្រាប់តែមានត្រីហែលក្នុងត្រពាំងនោះ វាស្ទុះទៅចាប់បានមួយរំពេចយកមកក្រអែះ មិននឿយហត់ប៉ុន្មានសោះ មិនព្រួយដូចជាខ្លួនអញ ខំ​ដើរ​ស្វែង​រក​ស្ទើរ​ស្លាប់​មិន​ងាយ​បាន , អានេះអង្គុយធ្វើច្រងុកៗ ចាប់បានភ្លាមៗ ហើយវាមិនលំបាកលបលំបាកឱន ក្រាបទៀតផង, បើ​ដូច្នេះ​អញ​គិត​ធ្វើ​ដូច​សត្វ​អក​នេះ​វិញស្រួលជាង ” ។ ខ្លាគិតដូច្នោះហើយក៏ដើរទៅទៀត ដើម្បីស្វែងរកបឹង ឬត្រពាំងជាទីស្ងាត់ ហើយដែលមានត្រីច្រើននោះ ។ វាដើរទៅដល់បឹងមួយជាទីស្ងាត់, នៅមាត់បឹងនោះ មានដើមឈើធំៗដុះច្រូងច្រាង ដ៏មានម្លប់ត្រឈៃល្មមវាពឹងពួនខ្លួនវាបាន ។ ពេលនោះមានបុរសម្នាក់នៅចងសន្ទូចក្នុងបឹងនោះ មុនខ្លាទៅដល់ ។ ដោយចង់មើលឲ្យឃើញសន្ទូចខ្លួន […]

រឿង គ្រូមើលស្កន់

QR:  រឿង គ្រូមើលស្កន់

កាលនោះមានស្រីម្នាក់តាំងទីលំនៅៗក្នុងភូមិសួនចំការ ផ្ទះនោះនៅដាច់ពីគេ នាងនោះមានកូនខ្ចីអាយុប្រហែល ៨-៩ ខែ។ តាំងពីប្ដីស្លាប់ទៅ នាងនោះក៏មេម៉ាយនៅតែជាមួយនឹងបងប្អូន ឯកូនខ្ចីនោះពុំសូវជា ជួនកើតរោគគ្រុនស្កន់ជាន់ម្ដងៗ កើតរីងរៃស្គមលឿង។ លុះនៅយូរបន្តិចមកមានមនុស្សម្នាក់ដឹងថា នាងមេម៉ាយនោះមានសម្បត្តិច្រើន ទើបវាស្វែងរកមើលចន្លោះ ឱកាសនឹងទៅបញ្ឆោត កុហកបោកប្រាសនាងមេម៉ាយ នោះ។ លុះដល់រដូវកាលគេច្រូតកាត់ ទើបបងប្អូនញាតិដែលនៅជាមួយផងនោះ គេនាំគ្នាទៅច្រូតស្រូវទាំងអស់គ្នា នៅតែនាងមេម៉ាយតែម្នាក់នៅចាំផ្ទះ។ មនុស្សពាលនោះ កាលណាបានឱកាសហើយវាក៏កោរក្បាល ហើយលួចយកស្បងចីពរ លោកសង្ឃដែលគេគរចោលតាមគល់ពោធិ មកស្លៀកពាក់ធ្វើអាការកិរិយាជាលោកសង្ឃ ដើរត្រង់ទៅផ្ទះនាងមេម៉ាយនោះ ។ លុះដល់ហើយវាធ្វើជាដើរឈររេរានៅមុខផ្ទះ ឯនាងមេម៉ាយនោះអង្គុយនៅរានហាលឲ្យកូនបៅដោះ លុះបានឃើញអ្នកក្លែងភេទនោះហើយ ក៏នឹកថាលោកសង្ឃបរិសុទ្ធ ទើបបីកូនចុះទៅថ្វាយបង្គំសួរថា “ព្រះករុណាម្ចាស់ និមន្តមកពីវត្តណា ត្រូការរកអ្វី ព្រះគុណ ?”។ ចៅពាលក៏ឆ្លើយថា “ចម្រើនពរអាត្មាភាពមកពីវត្តក្រោម មករកបិណ្ឌបាតទៀនធូប យកទៅរៀនសមណធម៌។ ញោម! អ្នកភូមិនេះគេទៅណាអស់ហើយ បានជាស្ងាត់ម្ល៉េះ ? “ករុណាម្ចាស់ គេទៅច្រូតស្រូវឯស្រែអស់ហើយលោកម្ចាស់” ។ “ដូច្នេះញោម ចុះញោមឯងមិនទៅច្រូតស្រូវនឹងគេទេ ?” “ឱ ករុណាម្ចាស់ខ្ញុំម្ចាស់នេះទៅច្រូតកាត់និងគេឯណាបាន កូនតូចនេះ វាចេះតែឈឺមិនឈប់សោះឡើយចេះតែយំដាក់ពីដៃមិនរួចសោះ ព្រះករុណាម្ចាស់” ។ “ចម្រើនពរ […]

រឿងនិទាន៖ រឿងគ្រូ និង សិស្ស

QR:  រឿងនិទាន៖ រឿងគ្រូ និង សិស្ស

មានភិក្ខុមួយអង្គគង់នៅវត្ត មានកូនសិស្សតែម្នាក់ឈ្មោះអាផ្លូញ ។ អាផ្លូញខិលណាស់ គ្រូល្ងង់ណាស់ ឆោតច្រើន គ្មានឧបាសកណារាប់អានយកចង្ហាន់ស្លាបារី ទៅប្រគេនឬនិមន្ដឆាន់ផ្ទះដល់ម្ដងឡើយ លោកនោះក្រលំបាកពន់ពេកតែលោកមានដំរីមួយ ។

ថ្ងៃមួយលោក នោះពិចារណាថា “សព្វថ្ងៃនេះគ្មានឧបាសក ឧបាសិកាគេប្រគេនវត្ថុអ្វីឆាន់សោះ ហើយដូច្នេះគួរអញទិញវត្ថុផ្សេងៗយកមកទុកឆាន់កុំឲ្យលំបាក” ។ គិតដូច្នោះហើយក៏ប្រាប់កូនសិស្សថា “អាផ្លូញឯងចាប់ដំរីមក ហើយឯងទៅផ្សារនឹងអញរកទិញវត្ថុផ្សេងៗយកមកទុកឆាន់” ។ កូនសិស្សទៅចាប់ដំរីបានមក គ្រូនិងសិស្សក៏ឡើងជិះដំរីទៅផ្សារ ។ លុះទៅដល់គ្រូប្រាប់សិស្សថា “ឯងទិញវត្ថុអ្វីដែលទុកបានយូរមិនខូច” ។ អាផ្លូញជាសិស្សក៏ទិញអំបិលមួយច្រកការុងស្រេច ។ គ្រូឃើញសួរថា “ហេតុដូចម្ដេចក៏ឯងទិញតែអំបិស មិនទិញត្រីឆ្អើរ ត្រីងៀតផង ?” ។ កូនសិស្សទូថា “អមបិលទុកបានយូរ មិនចេះខូច បានជាខ្ញុំព្រះករុណាទិញ” ។ គ្រូឆោតល្ងង់ណាស់ក៏ស្ងៀម ។

រឿងនិទាន៖ រឿងគំនូររូបប្រពន្ធ

QR:  រឿងនិទាន៖ រឿងគំនូររូបប្រពន្ធ

កាលមួយនោះ មានបុរសម្នាក់ឈ្មោះកំបិ វាក្រហើយបញ្ញាខ្សោយផង។ វារស់នៅក្នុងខ្ទមមួយតែម្នាក់ឯង គ្មានអ្នកណាចង់រៀបការជាមួយវាទេ ព្រោះវាមានស្មារតីតិច។ ល្ងាចមួយមានស្រីក្មេងម្នាក់ បានចូលមកដល់មាត់ទ្វារផ្ទះវា ហើយសួរថា តើនាងអាចគេងមួយយប់ក្នុងខ្ទមនេះបានរឺទេ។ តាំងពីដើមមក កំបិ មិនដែលប្រទះឃើញស្រីណាល្អយ៉ាងនេះសោះ វារីករាយនឹងអោយនាងចូលក្នុងផ្ទះវាណាស់។ យប់នោះក្រោយពីអាស្រ័យអាហារយប់ហើយ ស្រីក្មេងសួរថា «លោកហាក់ដូចជារស់នៅម្នាក់ឯង ខ្ញុំក៏មានតែម្នាក់ឯងដែរ តើលោកចង់បានខ្ញុំជាភរិយារឺទេ?»។ អាពាហ៍ពិពាហ៍ធ្វើអោយ កំបិ សប្បាយរីរាយណាស់ ប៉ុន្ដែក៏ធ្វើអោយវាពិបាកចិត្ដណាស់ដែរ ដើម្បីបង្ហើយការងារ។ វាជាប់ចិត្ដនឹងប្រពន្ធក្មេងណាស់ ទាល់តែមិនអោយនាងបាត់មុខពីវា សូម្បីមួយស្របក់ក៏ដោយ។ នៅពេលដែលវាធ្វើស្បែកជើងចំបើជារឿយៗ ស្បែកជើងនោះមានបន្ដោយរហូតប្រាំរឺប្រាំមួយចំអាមដោយមិនដឹងខ្លួនផង ព្រោះបុរសជាប្ដីអាត់តែសំលឹងមើលប្រពន្ធ មិនមើលការងារសោះ។ នៅពេលធ្វើអាវភ្លៀងចំបើងក៏ដូចនេះដែរ ជួនកាលអាវនេះមានប្រវែងរហូតដល់ដប់រឺម្ភៃចំអាម ព្រោះបុរសនេះសំលឹងមើលតែអ្វីៗដែលប្រពន្ធវាកំពុងធ្វើមិនបាន ប្រុងប្រយ័ត្នមើលការងាររបស់វាទេ។ គ្មាននរណាអាចពាក់អាវភ្លៀងវាបានឡើយ។ រួចមកវាក៏ទៅធ្វើការឯចំការ មួយស្របក់ម្ដងៗវារត់មកផ្ទះវិញ ស្រែកហៅ «ប្រពន្ធសំលាញ់អើយ! អូននៅទីនេះរឺ? ហេតុនេះ វាគ្មានបានបំពេញការងារច្រើនទេ ក្នុងមួយថ្ងៃៗ។ ប្រពន្ធពោលថា «គាត់នឹង មិនចង់ធ្វើការទេ!» ដូចនេះនាងទៅទីក្រុងអោយសិល្បករម្នាក់គូររូបនាង។ នាងយករូបមកផ្ទះវិញ ហើយប្រាប់ កំបិថា «បង! នេះនែរូបខ្ញុំ។ សូមយករូបនេះទៅព្យួរនឹងដើមមននៅជិតបងទៅ បងអាចឃើញរូបនេះនៅពេលកំពុងធ្វើការក្នុងចំការ […]

រឿងនិទាន៖ រឿងកែ្អក១ជាកែ្អក១០

QR:  រឿងនិទាន៖ រឿងកែ្អក១ជាកែ្អក១០

កាលពីព្រេងនាយមានមានបុរស២នាក់ ម្នាក់ឈ្មោះអាខិល ម្នាក់ឈ្មោះអាខូច នៅស្រុកទីទៃពីគ្នា គំនិតដោយខ្លួន។ អាខូចជុះអាចម៏ដាក់១ពាង ហើយយកអាចម៏ល័ក្ខបិទភ្ចិតយ៉ាងល្អមិនឲ្យក្លិនចេញក្រៅបាន។ អាខិលធ្វើកាំបិត១ផែ្ល ប៉ុនចង្កឹះអកកំបោរដងប៉ុនកដៃ ស្រោមធំវែងមួយលូក។ អាខិលស្ពាយកំាបិតនោះដើរលក់ អាខូចក៏ពុនពាងអាចម៏ នោះដើរទៅលក់ដែរ។ អាខិលទៅពីនេះ អាខូចមកពីនោះ ជួបគ្នាកណ្តាលផ្លូវ អាខូចពពាយនាយថា “អ្នកអើយ ទិញផ្អករបស់ខ្ញុំទៅពិសារ ផ្អកចាវយ៉ាងល្អ ស្ងោរក៏បានចំហុយក៏បានឆ្ងាញ់ណាស់”។ អាខិលឆ្លើយថា “ទាស់តែលក់ ដាវមិនដាច់ គ្មានលុយទិញ បើខ្ញុំដូរជាដាវនេះ ព្រមដូរទេ?”។ អាខូចឃើញដាវនេះវែង ក៏ឆ្លើយថា “ដូរក៏ដូរ “។ អាខិលប្រគល់ដាវឲ្យអាខូចហើយអួតថា “ដាវខ្ញុំនេះមុតបំផុត មេដែករបស់ខ្ញុំផង បើត្រូវការម្តងចាំហូតកាប់ អ្នកឯងកុំ ប្រញាប់ហូតមើល បើហូតលព្រើលៗ ស៊កទៅវិញមិនចុះទេ ដាវខ្ញុំពូកែ ខ្ញុំស្តាយរបស់ខ្ញុំ បើកុំតែខែនេះក្រម្អូបណាស់ កុំអីខ្ញុំមិនដូរទេ” ។ អាខូចក៏ប្រគល់ពាងអាចម៏ទៅឲ្យអាខិល ហើយហាមថា “ផ្អកខ្ញុំក៏នឹងដែរ ដល់ពេលស៊ីចាំបើកយក មកចំហុយកុំអាលបើកមើលក្រែងវាស្អុយរុយបែង ក្រែងវាស្អុយក្មសស៊ីមិនទាន់អស់វាទៅជាខានឆ្ងាញ់ នឹកឃើញ ជីដូនជីតាបានតែខ្វាស៊ីឆៅ” ។ អ្នកទាំងពីរបែកគ្នាទៅដល់ផ្ទះរៀងខ្លួន ហើយតឿនប្រពន្ធថា […]

រឿងក្រពើរមិលគុណ

QR:  រឿងក្រពើរមិលគុណ

មានបុរសឳពុកនិងកូនបរទេះចេញទៅជួញជួបនិងក្រពើមួយដែលភ្លើង ព្រៃ រោលរលាកជើងទាំង ៤ និងដើររកចំណីឆីពុំបានអត់អាហារស្គមរីងរៃ ។ បុរសឳពុក និង កូនបានឃើញក្រពើនោះរលាកជើងទាំង ៤ ស្គមទាំងខ្លួននិងវាពុំបានដូច្នោះហើយ បុរសនោះអាសូរក្រពើ បានកាប់ឈើមកចងអមក្រពើនោះរឹងជាប់ លើកដាក់លើរទេះបរទៅ លុះដល់បឹងមួយធំជាទីសុខសប្បាយ បុរសនោះដាក់ក្រពើចុះ ក្នុងទឹកក្រពើនោះ បានផឹកទឹក អកភក់ឆ្អែតហើយ គិតនឹងខាំបុរសនោះវិញ បុរសនោះថា “ព្រះស្ដែងកុំខាំអញៗ មានគុណលើព្រះស្ដែង” ក្រពើនោះថា “មានគុននឹងអញឯណា បើចងអញស្ទើរស្លាប់ដូច្នោះ អញឆីព្រះស្ដែងឲ្យទាល់តែបាន” ។ ឯបុរសថា “ព្រះស្ដែងកុំអាលខាំអញ មកយើងនឹងនាំគ្នាទៅរកអ្នកប្រាជ្ញ លោកកាត់សេចក្ដីនេះឲ្យយើង” ទើបបុរស និងក្រពើ នាំគ្នាទៅក្រាបបង្គំទូលពញរះមហាក្សត្រ ដោយនូវដំណើរទីទៃៗ ។ ក្រពើក្រាបបង្គំថា “ខ្ញុំ ព្រះបាទអម្ចាស់នៅទីមួយស្ងៀមៗ ស្រាប់តែចៅនេះមកចងអបខ្លួនខ្ញុំព្រះបាទអម្ចាស់ជាប់ លើកដាក់លើរទេះបរទៅ ខ្ញុំព្រះបាទអម្ចាស់បម្រះពុំរួច ព្រោះតែធ្វើទុក្ខខ្ញុំព្រះបាទអម្ចាស់ បានជាខ្ញុំព្រះបាទអម្ចាស់ ខាំបុរសនេះឆី” ។ បុរសក្រាបបង្គំថា “ក្រពើ នេះភ្លើងព្រៃរោលរលាកជើងទាំង ៤ វាពុំរួចបានខ្ញុំព្រះបាទអម្ចាស់អាសូរ ទើបយកឈើចងអបហើយ លើកដាក់លើរទេះបរទៅដល់បឹងទើបស្រាយលែងហើយ ក្រពើនេះចុះទៅក្នុងទឹកបានផឹកទឹកអកភក់មានកម្លាំងហើយ […]

រឿងនិទាន៖ រឿងក្មេងកំព្រា

QR:  រឿងនិទាន៖ រឿងក្មេងកំព្រា

កាលពីព្រេងនាយ មានបុរសង្នកស្រែម្នាក់ ប្រកបរបរចិញ្ចឹមជីវិតតែនឹងដាក់ជុយយកត្រី មកលក់ដូរប៉ុណ្ណោះ ។ បុរសនោះ មានកូនប្រុសពីរនាក់ កូនបង អាយុ ១៣ ឆ្នាំ កូនប្អូនអាយុ ១១ ឆ្នាំ ។ ប្រពន្ធស្លាប់ទៅ គាត់នៅពោះម៉ាយជាមួយ នឹងកូនទាំងពីរ ហើយរកស៊ីចិញ្ចឹមកូនតែនឹងដាក់ជុចដដែល ។ វេលាដែលបុរសនោះ ទៅព្រៃ រកវល្លិ៍ផ្តៅធ្វើជុច តែងយកកូនបងទៅជាមួយ, ឯកូនប្អូនទុកឲ្យនៅចាំផ្ទះ ។ ថ្ងៃមួយ កូនប្អូនមានសេចក្តីសង្ស័យនឹងឪពុកទៅព្រៃបោចវល្លិ៍ផ្តៅធ្វើជុច ពេកណាស់ ព្រោះចង់ដឹងថា តើឪពុកធ្វើជុចយ៉ាងណា ខ្លួនមិនដែលឃើញសោះ ក៏និយាយប្រាប់ឪពុកថា «ឪ! ខ្ញុំមិនហ៊ាននៅផ្ទះតែម្នាក់ឯងទេ ខ្ញុំខ្លាចណាស់! សូមយកខ្ញុំទៅព្រៃជាមួយផង» ។ ឪពុកក៏ព្រមយកកូនប្អូនទៅជាមួយ ។ លុះទៅដល់ព្រៃឪ ពុកក៏ខំប្រឹងរកបោចវល្លិ៍ផ្តៅបានហើយ យកមកពុំច្រៀកជាចម្រៀតតូចៗ ល្មមនឹងធ្វើជាសរសៃជុយ គាត់ក៏រែងធ្វើជាជុចទៅ ។ កូនបងដែលធ្លាប់តែតាមឪពុកទៅព្រៃធ្វើជុចសព្វៗថ្ងៃ មិនដឹងជាឪពុកធ្វើជុចយ៉ាងណាឡើយ ព្រោះមិនយកចិត្តទុកដាក់នឹងការងារនោះសោះគ្រាន់តែបានឃើញជុច ជាប់ត្រីប៉ុណ្ណោះ ។ ឯកូនប្អូនដែលទើបតែនឹងបានតាមទៅក្នុងថ្ងៃនោះ ក៏ខំពិនិត្យ មើលឪពុកធ្វើជុច ចាប់តាំងពីកាន់កាំបិតយកទៅកាប់វល្លិ៍ផ្តៅ […]

រឿងនិទាន៖ កម្លោះពីរនាក់ចង់បានប្រពន្ធគេ

QR:  រឿងនិទាន៖ កម្លោះពីរនាក់ចង់បានប្រពន្ធគេ

មានរឿងមួយថា មានបុរសម្នាក់ មានប្រពន្ធល្អ ទើបតែរៀបការថ្មីៗ បណ្ដើរគ្នាទៅសួរញាតិ មានកម្លោះពីរនាក់ បានឃើញ ក៏ស្រឡាញ់ចង់បាន វាគិតថា “យើងធ្វើដូចម្ដេចនឹងបានអេះ ? ។ ចៅម្នាក់ ឆ្លើយថាងាយទេ ឯងគិតទៅរកខ្ចីរទេះគោមកបរ ប៉ុន្តែឯងមិនស្គាល់អញ បើអញសួរឯងៗ កុំប្រាប់ថារទេះ ចូរឯងប្រាប់ថាចន្ទោល ថានឹមទៅវិញ ។

រឿងនិទាន៖ អភិសេក ព្រះថោង និងនាងនាគ

QR:  រឿងនិទាន៖ អភិសេក ព្រះថោង និងនាងនាគ

ថ្ងៃមួយ ព្រះថោងបាននាំសេនារាលរេហ៍ ទៅក្រសាលតាមឆ្នេរខ្សាច់កោះ បានយាងទៅដល់ទួលដំបូកគោកធ្លក ។ ដោយហេវហត់អស់កំលាំង ព្រះអង្គចូលទៅសំរាកក្រោមដើមធ្លក ។ ដល់ពេលរសៀលទើបព្រះអង្គភ្ញាក់ ។ តែទឹកបានឡើងលិចព័ទ្ធជិតជុំវិញទួលគោកធ្លក ។ ដោយមិនអាចវិលត្រលប់ទៅវាំងប្រាសាទបាន ព្រះ​ថោង​ក៏​ទ្រង់​គង់​សំរាក​នៅទីនោះរង់ចាំពេលទឹកស្រកដកទៅវិញ ។