Category Archives: អក្សរសិល្ប៍

រឿង កុលាបប៉ៃលិន

QR:  រឿង កុលាបប៉ៃលិន

រឿង កុលាបប៉ៃលិន ជាស្នាដៃនិពន្ធរបស់ លោក ញ៉ុក ថែម ក្នុងឆ្នាំ ព.ស 2504 ត្រូវនឹង គ.ស 1960។ [tab: សង្ខេបរឿង] គ្រាកាលព្រះសុរិយទេវបុត្ត ទ្រង់គង់លើវិមានកែវផលិត ដែលជារថព្រះទីន័ងទឹមដោយ សេះអាជានេយ្យមួយពាន់ ទ្រង់បរប្រទក្សិណភ្នំព្រះសិនេរុរាជ តាំងអំពីទិសបូព៌ាយាត្រាសំដៅទៅ ទិសបស្ចិម តាមចក្ររាសីនៃសុរិយចក្កវាឡ លុះដល់កំណត់បត់ព្រះរាជរថចូលបាំងជ្រុងមហាបព្វតា រស្មីព្រះសុរិយា ក៏ជ្រាលជ្រេចូលកាន់សន្ធ្យារាត្រី  នាវេលានោះជាខាងខ្នើត ១៥ កើត ខែ កត្តិក ឆ្នាំ ច ចត្វាស័ក ព.ស. ២៤៧០  ព្រះចន្ទ្រទេវបុត្រយាងឡើងគង់លើវិមានប្រាក់ ជារាជរថព្រះទីន័ង  បរចេញមកពីទិសបូព៌ា ឆ្លុះពន្លឺពណ៌ប្រាក់ទៅ សព្វផែនពសុធា ព្រះ  ចន្ទ្រាហាក់ដូចជាមៀងមើលមកយ៉ាងស្រស់ញញឹម ឆ្ពោះចំទៅលើដំបូលគេហស្ថានមួយ នៅខាងលិចផ្សារស្វាយប៉ោ ដែលជាផ្សារវិលក្នុងទីរួមខេត្តបាត់ដំបង ។ ឯគេហស្ថាននោះ ជាផ្ទះចាស់ប្រក់ក្បឿងដំបូលពីរជាន់  ជញ្ជាំងក្ដារ  ក្រាលក្ដារ  សសរមូល  នៅហោជាងមានរូបចម្លាក់ឈើធ្វើជារូបរាហូលេបខែ  នៅខាងក្រោមរូបនេះគេឆ្លាក់ជាអក្សរមូលតួធំៗថា ‹ សិរិពង្ស […]

រឿង ផ្កាស្រពោន

QR:  រឿង ផ្កាស្រពោន

រឿង ផ្កាស្រពោន ជាអត្ថបទរឿងក្នុងអក្សរសិល្ប៍ខ្មែរ ដែលនិពន្ធដោយ លោកនូ ហាច ក្នុងឆ្នាំ ព.ស 2490 ត្រូវនឹង គ.ស 1948។ [tab:សង្ខេប] រទេះភ្លើងបោលលឿនដូចព្យុះកាត់ព្រៃខ្លុង និងព្រិចរត់ឆ្លងអូរ ហើយជ្រែកពុះជើងភ្នំ ដោយបញ្ចេញសន្ធឹកខ្ទ័ររំពងធ្វើឲ្យរញ្ជួយផែនពសុធា។ បន្តិចក្រោយមកយាននោះក៏បើកផុតជួរភ្នំ និងព្រៃស្ងាត់អស់ ហើយប្រសិនបើជាគេអើតតាមបង្អួចនៃទូណាមួយទៅ គេនឹងឃើញវាលស្រែដ៏មានភ្លឺខ្មៅប្រផេះ ខ្វែងកាត់គ្នាជាក្រឡាចត្រង្គប្រកបដោយកិរិយាចេះរត់ថយក្រោយវិញ។ វាលស្រែ! វាលស្រែ! ពាសពេញតៗ ជាប់គ្នាដល់ជើងព្រៃដែលគេមើលទៅឃើញខៀវ    សន្លឹម។ នៅក្នុងវាលស្រែ សុទ្ធតែមានទឹកសស្ងាច ពេញព្រៀបដែលខ្យល់រំហើយបោកបក់បណ្តាលឲ្យកើតជារលកពព្រាំមកយោលដើមស្រូវខ្ចី ពណ៌បៃតងស្រស់។ នៅក្នុងជំពូកគុម្ពស្រូវនោះ មានផ្កាត្រកួនពណ៌ស្វាយ ផ្កាក្រជីបពណ៌ក្រហមឆ្អៅ ផ្កាអញ្ចាញពណ៌លឿងដូចមាសឆ្អិន លាយឡំគ្នាត្រង់នេះបន្តិច ត្រង់នោះបន្តិច។បុប្ផាទាំងនេះ ហាក់ដូចជាឧប្បត្តិកឡើង សម្រាប់ជាគ្រឿងលំអនៃសំពត់ព្រំពណ៌បៃតង ដែលលាតសន្ធឹងក្រោមមេឃស្រកានាគ និងក្រោមរស្មីថ្លាត្រចះនៃព្រះសុរិយា។ នៅក្នុងទឹកថ្លាខ្យង កុកចុះរកស៊ីសព្រាតទាំងហ្វូងៗ និងមានគ្រួសារ ឬចង្កៀលខ្យង ដើរគូៗវា។ ឆ្ងាយពីទីនោះបន្តិចទៅហ្វូងប្រវឹកហែលប្រដេញគ្នាតាមគុម្ពវល្លិវារីជាតិ។ឯពូកអ្នកស្ទូងដែលស្លៀកពាក់ខ្មៅ ហើយប្រឡាក់ភក់ស្រមកបាននាំគ្នាងើបមើលខ្សែរទេះភ្លើងធ្វើភ្នែកស្លឹង។ ពួកសិស្សវិទ្យាល័យដែលត្រូវបានឈប់សម្រាកពីរខែ បានស្រុះគ្នាធ្វើដំណើរត្រឡប់ចូលទៅក្រុងបាត់ដំបង់វិញ ដោយអ៊ឹកធឹក៖ ខ្លះផ្លុំគែន ខ្លះទះដៃ ខ្លះទន្ទ្រាំក្តារបន្ទះ ហើយខ្លះច្រៀងទំនុកបារាំង […]

រឿង ស៊ឹម អ្នកបរឡាន

QR:  រឿង ស៊ឹម អ្នកបរឡាន

រឿង ស៊ឹម អ្នកបរឡាន និពន្ធដោយ លោក អឹម ថុក ក្នុងព.ស 2486 ត្រូវនឹង គ.ស 1956។ សូមអានរឿងទាំងមូល ខាងក្រោមនេះ៖ [tab:សង្ខេបរឿង] ១-ទុក្ខវេទនារបស់រាស្រ្ត មេឃុំផាន់ ធ្វើបាបរាស្រ្ត រឿងទារពន្ធបំរើបារាំង, ធ្វើបាបលឹមនិងរាស្រ្តរឿងកេណ្ឌកំលាំងបំរើជប៉ុន, ធ្វើបាបនាងហេង រឿងផ្គាប់គុណលោកចៅហ្វាយ ។ ក្នុងឆ្នាំ១៩៣៥ នៅឃុំគោកចំបក់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ពូផាន់ត្រូវបានតែងតាំងជាមេឃុំថ្មីជំនួសមេឃុំកឹម ដែលត្រូវហូតងារ។ តែការផ្លាស់ប្តូរនេះពុំបានធ្វើឲ្យប្រជារាស្រ្តចាប់អារម្មណ៍ឡើយ ព្រោះគេយល់ថា «អាគកដូចអាចែ»។ ក្រោយពីទទួលដំណែងភ្លាម មេឃុំផាន់ខំដើរឆ្កឹះកកាយគំរាមកំហែង បង្ខិតបង្ខំទារពន្ធពីរាស្រ្ត។ ពេលថ្ងៃអាទិត្យ មេឃុំផាន់ តែងនាំលោកថៅហ្វាយដើរស៊ីផឹករកស្រីញី ជាពិសេសជាមួយនាងខ្វែន ភូមិដើមក្រសាំង។ ធ្វើការបាន៥ឆ្នាំ មេឃុំផាន់បានទទួលមេដាយពីរ ដោយសារតែខំទារពន្ធនិងផ្គាប់គុណលោកចៅហ្វាយ។ ពេលជប៉ុនចូលស្រុកឆ្នាំ១៩៤០ ពូផាន់ បានដាក់ខ្លួនបំរើជប៉ុន ប្រើល្បិចគាបសង្កត់រាស្រ្តក្នុងឃុំកេណ្ឌ យកទៅធ្វើគូលីកំណែនឲ្យសឹកជប៉ុន នៅការដ្ឋានវាលយន្តហោះពោធិ៍ចិនតុង។ លឹមកូនប្រុសពៅរបស់តាង៉ែត យាយម៉ុក នៅភូមិដើមអំពិល ដែលទើបនឹងសឹក ហើយដែលជិតរៀបការជាមួយនាង ហេង […]